ចៅហ្វាយ 3:27-31 KHOV

27 លុះ​ដល់​ហើយ នោះ​លោក​ផ្លុំ​ត្រែ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ មាន​លោក​ជា​អ្នក​នាំ​មុខ​គេ

28 លោក​បង្គាប់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ គេ​ក៏​ចុះ​តាម​លោក​ទៅ ចាប់​យក​ទី​ឆ្លង​ទន្លេ​យ័រដាន់​ពី​សាសន៍​ម៉ូអាប់ ឥត​បើក​ឲ្យ​អ្នក​ណា​មួយ​ឆ្លង​សោះ​ឡើយ

29 នៅ​វេលា​នោះ​គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់ អស់​ប្រហែល​ជា​១​ម៉ឺន​នាក់​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ហើយ​ស្ទាត់​ជំនាញ​គ្រប់​គ្នា គ្មាន​អ្នក​ណា​មួយ​រួច​ឡើយ

30 ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​នៃ​ពួក​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង​វិញ នោះ​ស្រុក​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៨០​ឆ្នាំ។

31 ក្រោយ​ពី​លោក​មក មាន​ឈ្មោះ​សាំកើរ ជា​កូន​អ័ណាត ដែល​យក​ជន្លួញ​គោ វាយ​សំឡាប់​ពួក​ភីលីស្ទីន​អស់​៦០០​នាក់ អ្នក​នោះ​ក៏​ជួយ​សង្គ្រោះ​អ៊ីស្រា‌អែល​ដែរ។