1 លុះអេហ៊ុឌបានស្លាប់ទៅហើយ នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត
2 ទ្រង់ក៏លក់គេ ទៅក្នុងកណ្តាប់ដៃនៃយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅហាសោរ ស្តេចនោះមានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលនៅហារ៉ូសែត-កូយីម
3 ឯពួកកូនចៅអ៊ីស្រាអែល គេនាំគ្នាអំពាវនាវដល់ព្រះយេហូវ៉ា ពីព្រោះស្តេចនោះមានរទេះដែក៩០០ ហើយក៏សង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលជាខ្លាំង អស់រវាង២០ឆ្នាំ។
4 រីឯនៅវេលានោះ មានស្ត្រី ជាហោរាម្នាក់ ឈ្មោះដេបូរ៉ា ជាប្រពន្ធឡាពិដូត នាងបានជំនុំជំរះរឿងរ៉ាវរបស់សាសន៍អ៊ីស្រាអែល
5 នាងតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលនៅជាកណ្តាលរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជំរះរឿងគេ