4 ឱព្រះយេហូវ៉ាអើយ កាលទ្រង់បានយាងចេញពីភ្នំសៀរ កាលទ្រង់បានយាងមកពីស្រុកអេដំម នោះផែនដីក៏ញ័រឡើង ផ្ទៃមេឃក៏ទូទឹម ហើយពពកបានបង្អុរទឹកចុះ
5 ភ្នំទាំងប៉ុន្មានក៏រលាយទៅនៅចំពោះព្រះយេហូវ៉ា គឺភ្នំស៊ីណាយ បានរលាយពីចំពោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
6 នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រាយ៉ាអែលនោះគេទុកចោលថ្នល់ធំ ពួកអ្នកដំណើរទាំងប៉ុន្មានក៏ដើរតាមតែផ្លូវច្រកវិញ
7 ភូមិទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលក៏ចោលនៅស្ងាត់ គឺនៅស្ងាត់ច្រៀប ទាល់តែខ្ញុំដេបូរ៉ានេះបានតាំងឡើង គឺបានឡើងធ្វើជាម្តាយនៃសាសន៍អ៊ីស្រាអែល
8 គេបានជ្រើសរើសព្រះថ្មី បានជាកើតមានចំបាំងនៅមាត់ទ្វារក្រុងទាំងប៉ុន្មាន គ្រានោះ ក្នុងសាសន៍អ៊ីស្រាអែល៤ម៉ឺននាក់ ឥតមានខែល ឬលំពែងណាមួយឡើយ
9 ខ្ញុំមានសេចក្ដីពេញចិត្ត ចំពោះពួកចៅហ្វាយសាសន៍អ៊ីស្រាអែល ដែលនៅក្នុងពួកបណ្តាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមឲ្យព្រះយេហូវ៉ាបានព្រះពរ
10 ឱអ្នករាល់គ្នាដែលជិះលាស និងអ្នករាល់គ្នាដែលអង្គុយលើព្រំវិចិត្រដ៏មានដំឡៃ ហើយអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ