42 រួចដល់ថ្ងៃស្អែកឡើង បណ្តាជនក៏ចេញទៅត្រៀមនៅឯវាល ហើយមានគេទៅជំរាបដល់អ័ប៊ីម៉្មាឡិច
43 នោះអ័ប៊ីម៉្មាឡិចក៏ចែកពួកទ័ពជា៣ផ្នែក នាំចេញទៅបង្កប់ខ្លួននៅឯវាល តែកាលលោកក្រឡេកមើលទៅឃើញពួកបណ្តាជន កំពុងចេញពីទីក្រុងមកទៀត នោះក៏ក្រោកស្ទុះចូលទៅវាយគេ
44 រួចលោក និងពួកទ័ព១ផ្នែកដែលនៅជាមួយ ក៏រត់ទៅពីខាងមុខ ឈរនៅមាត់ទ្វារក្រុង ឯពួកទ័ព២ផ្នែកឯទៀត ក៏ស្ទុះចូលទៅវាយពួកដែលនៅឯវាលនោះ
45 អ័ប៊ីម៉្មាឡិចបានច្បាំងនឹងពួកទីក្រុងនោះអស់ពេញ១ថ្ងៃ ក៏ចាប់យកទីក្រុងបាន ហើយសំឡាប់ពួកបណ្តាជនទាំងប៉ុន្មាន រួចរំលំទីក្រុង ព្រមទាំងបាចអំបិលទៅលើផង។
46 កាលពួកមនុស្ស នៅប៉មស៊ីគែម បានឮដំណឹងនោះ គេក៏ចូលទៅក្នុងបន្ទាយមានកំផែងមាំមួន ត្រង់វិហារព្រះបេរីត
47 មានគេជំរាបដល់អ័ប៊ីម៉្មាឡិចថា ពួកមនុស្សនៅប៉មស៊ីគែមបានមូលគ្នាហើយ
48 នោះអ័ប៊ីម៉្មាឡិច ព្រមទាំងពួកទ័ពដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន លោកយកពូថៅទៅកាប់មែកឈើ១លីទៅ ហើយបង្គាប់ដល់ពួកមនុស្សដែលនៅជាមួយថា ចូរឯងរាល់គ្នាប្រញាប់នឹងធ្វើតាម ដូចជាអញចុះ