4 នេះជាសេចក្តី ដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរពួកអ៊ីស្រាអែល និងពួកយូដា
5 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ យើងបានឮសំឡេងញាប់ញ័រ គឺមានសេចក្តីភិតភ័យ មិនមែនជាសេចក្តីសុខទេ
6 ចូរស៊ើបសួរឥឡូវ ឲ្យដឹង បើមនុស្សប្រុសដែលឈឺនឹងសំរាលកូនឬ ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសំរាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ
7 វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដល់ម៉្លេះបានជាគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែគេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ
8 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងបំបាក់នឹមគេពីកឯងចេញ ហើយផ្តាច់ចំណងឯងផង នោះពួកសាសន៍ដទៃនឹងមិនចាប់ប្រើឯងជាបាវទៀតឡើយ
9 គឺឯងនឹងបំរើព្រះយេហូវ៉ា ជាព្រះនៃឯង និងដាវីឌ ជាស្តេចរបស់ឯង ជាអ្នកដែលអញនឹងបង្កើតឡើងដល់ឯង
10 ដូច្នេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើអញអើយ កុំឲ្យខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តដែរ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ពីចំងាយ និងពូជពង្សឯង ឲ្យរួចពីស្រុកដែលគេនៅជាឈ្លើយនោះផង នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនឹងនៅដោយសុខស្រួល និងសេចក្តីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ