16 ដូច្នេះ ដោយឃើញថា ពួកកូនចៅយ៉ូណាដាប ជាកូនរេកាប បានសំរេចតាមបង្គាប់របស់ព្ធយុកោគេ ដែលផ្តាំមកនោះ តែជនជាតិទាំងនេះមិនបានស្តាប់តាមអញទេ
17 ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំគ្រប់ទាំងសេចក្តីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាអញបានពោលទាស់នឹងគេហើយ ពីព្រោះអញបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ ហើយអញបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។
18 រួចយេរេមា លោកប្រាប់ដល់ពួកវង្សនៃរេកាបថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានស្តាប់តាមបង្គាប់យ៉ូណាដាប ជាព្ធយុកោឯង ហើយរក្សាអស់ទាំងបញ្ញត្តរបស់គាត់ ព្រមទាំងសំរេចតាមអស់ទាំងពាក្យ ដែលគាត់បានផ្តាំមក
19 ដូច្នេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា យ៉ូណាដាបជាកូនរេកាប នឹងមិនដែលអាក់ខានមានមនុស្សសំរាប់ឈរនៅមុខអញជាដរាបតទៅឡើយ។