1 ពាក្យនេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ថា
2 ចូរឈរត្រង់ទ្វារនៃព្រះវិហារព្រះយេហូវ៉ា ហើយប្រកាសប្រាប់នៅទីនោះ តាមពាក្យនេះថា ឱអស់អ្នកក្នុងពួកយូដា ដែលចូលទៅថ្វាយបង្គំព្រះយេហូវ៉ា តាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
3 ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរកែផ្លូវប្រព្រឹត្តនឹងចរិតរបស់ឯងរាល់គ្នាឲ្យល្អវិញចុះ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ
4 កុំឲ្យទុកចិត្តនឹងពាក្យកំភូតឡើយ ដែលថានេះជាព្រះវិហារនៃព្រះយេហូវ៉ា គឺជាព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះវិហារនៃព្រះយេហូវ៉ាពិត