12 ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ សម្រាប់ក្រុងសូដុមងាយទ្រាំជាងក្រុងនោះទៅទៀត។
13 វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា! ព្រោះប្រសិនបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរ ដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន
14 ប៉ុន្ដែនៅពេលជំនុំជម្រះក្រុងទីរ៉ុស និងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា។
15 ឯអ្នកវិញ ក្រុងកាពើណិមអើយ! តើអ្នកនឹងថ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរកមិនខាន។
16 អ្នកណាស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ អ្នកណាបដិសេធនឹងអ្នករាល់គ្នា គឺបដិសេធខ្ញុំ ហើយអ្នកណាបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
17 សិស្សទាំងចិតសិបនាក់បានត្រលប់មកវិញដោយអំណរ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងក្នុងនាមរបស់ព្រះអង្គដែរ»
18 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «ខ្ញុំឃើញអារក្សសាតាំងធ្លាក់ពីស្ថានសួគ៌ដូចជាផ្លេកបន្ទោរ