19 ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះពួកគេនឹងត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា
20 ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្សដោយអំណាចរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។
21 នៅពេលមនុស្សខ្លាំងប្រដាប់អាវុធយាមផ្ទះរបស់គាត់ នោះទ្រព្យសម្បត្ដិរបស់គាត់មុខជាគង់វង្ស។
22 ប៉ុន្ដែនៅពេលមនុស្សខ្លាំងជាងគាត់មកយកឈ្នះលើគាត់ អ្នកនោះនឹងដកយកអាវុធជាទីទុកចិត្ដរបស់គាត់ចេញ រួចក៏យករបស់ដែលប្លន់បានទៅចែកគ្នាទៀតផង។
23 អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។
24 ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ
25 ហើយពេលមកដល់ វាក៏ឃើញថាផ្ទះនោះបោសស្អាត ទាំងមានរបៀបផង