50 ដើម្បីឲ្យឈាមពួកអ្នកនាំព្រះបន្ទូលទាំងអស់ដែលត្រូវបានកម្ចាយតាំងពីដើមកំណើតពិភពលោកមក ត្រូវទារពីជំនាន់នេះវិញ
51 គឺចាប់ពីឈាមរបស់លោកអេបិលរហូតដល់ឈាមរបស់លោកសាការីដែលត្រូវបានសម្លាប់នៅចន្លោះកន្លែងថ្វាយតង្វាយ និងដំណាក់របស់ព្រះជាម្ចាស់។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ឈាមទាំងនោះនឹងត្រូវទារពីជំនាន់នេះវិញ។
52 វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាបានដកយកកូនសោរនៃចំណេះដឹង រួចអ្នករាល់គ្នាមិនចូលទេ ថែមទាំងរារាំងអ្នកដែលកំពុងចូលទៀតផង»។
53 ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន
54 ហើយលបចាប់កំហុសនូវអ្វីដែលព្រះអង្គមានបន្ទូល។