លូកា 12:10-16 KCB

10 អ្នកណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ នោះ​អាច​លើក​លែង​ទោស​ឲ្យ​បាន​ តែ​អ្នកណា​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ។​

11 ពេល​ពួកគេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​សាលា​ប្រជុំ​ នៅ​ចំពោះ​មុខ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធ​រ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ ឬ​និយាយ​អ្វី​ឡើយ​

12 ពីព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់គ្នា​នៅ​ពេល​នោះ​អំពី​អ្វី​ដែល​ត្រូវ​និយាយ។​»​

13 មាន​មនុស្ស​ម្នាក់​ពី​ក្នុង​ចំណោម​បណ្ដាជន​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ សូម​លោក​ប្រាប់​បង​ប្រុស​របស់​ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង»​

14 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​អើយ!​ តើ​អ្នកណា​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​ ឬ​ជា​អាជ្ញា​កណ្ដាល​របស់​ពួក​អ្នក?»​

15 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំង​អស់​ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​

16 ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៅ​ពួកគេ​ថា៖​ «បុរស​អ្នក​មាន​ម្នាក់​ មាន​ចម្ការ​មួយ​ដែល​ឲ្យ​ផល​យ៉ាង​ច្រើន​