20 ប៉ុន្ដែព្រះជាម្ចាស់បានមានបន្ទូលទៅគាត់ថា មនុស្សល្ងង់! នៅយប់នេះយើងដកយកជីវិតរបស់អ្នកចេញពីអ្នកហើយ ដូច្នេះតើអ្វីៗដែលអ្នកបានបម្រុងទុកនឹងត្រលប់ជារបស់អ្នកណា?
21 អ្នកណាសន្សំរបស់ទ្រព្យទុកសម្រាប់តែខ្លួនឯង ប៉ុន្ដែមិនមានខាងឯព្រះជាម្ចាស់ ក៏ដូច្នោះដែរ»។
22 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតថាត្រូវបរិភោគអ្វី ឬរូបកាយត្រូវស្លៀកពាក់អ្វីឡើយ
23 ដ្បិតជីវិតវិសេសជាងអាហារ ឯរូបកាយក៏វិសេសជាងសម្លៀកបំពាក់ដែរ។
24 ចូរពិចារណាពីសត្វក្អែក ពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា ឯអ្នករាល់គ្នាវិញ មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត
25 ហើយក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់របស់ខ្លួនបានមួយហត្ថដែរឬទេ?
26 ដូច្នេះបើរឿងតូចតាចបំផុត អ្នករាល់គ្នាគ្មានសមត្ថភាពផង ចុះហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយពីរឿងផ្សេងទៀត?