24 ចូរពិចារណាពីសត្វក្អែក ពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា ឯអ្នករាល់គ្នាវិញ មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត
25 ហើយក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់របស់ខ្លួនបានមួយហត្ថដែរឬទេ?
26 ដូច្នេះបើរឿងតូចតាចបំផុត អ្នករាល់គ្នាគ្មានសមត្ថភាពផង ចុះហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយពីរឿងផ្សេងទៀត?
27 ចូរពិចារណាពីផ្កាព្រៃ តើពួកវាដុះឡើងយ៉ាងដូចម្ដេច ពួកវាមិនធ្វើការ ឬត្បាញរវៃអ្វីឡើយ ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែស្ដេចសាឡូម៉ូនដែលមានសិរីរុងរឿងគ្រប់យ៉ាង ក៏ស្លៀកពាក់មិនបានស្អាតដូចជាផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង
28 បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសខ្លាំងជាងនោះទេឬ?
29 ដូច្នេះចូរអ្នករាល់គ្នាកុំស្វែងរកតែអ្វីដែលបរិភោគបាន និងផឹកបាន ហើយចូរកុំខ្វល់ខ្វាយឲ្យសោះ
30 ដ្បិតសាសន៍ដទៃនៅលោកិយនេះស្វែងរករបស់ទាំងនេះ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងនេះ