លូកា 12:25-31 KCB

25 ហើយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់ខ្វាយ​អាច​បន្ថែម​កំពស់​របស់​ខ្លួន​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ?​

26 ដូច្នេះ​បើ​រឿង​តូច​តាច​បំផុត​ អ្នក​រាល់គ្នា​គ្មាន​សមត្ថភាព​ផង​ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​ពី​រឿង​ផ្សេង​ទៀត?​

27 ចូរ​ពិចារណា​ពី​ផ្កាព្រៃ​ តើ​ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​ ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បីតែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ ក៏​ស្លៀក​ពាក់​មិន​បាន​ស្អាត​ដូចជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង​

28 បើ​ព្រះជាម្ចាស់​តុប​តែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ខ្លាំង​ជាង​នោះ​ទេ​ឬ?​

29 ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​កុំ​ស្វែងរក​តែ​អ្វី​ដែល​បរិភោគ​បាន​ និង​ផឹក​បាន​ ហើយ​ចូរ​កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​

30 ដ្បិត​សាសន៍​ដទៃ​នៅ​លោកិយ​នេះ​ស្វែងរក​របស់​ទាំង​នេះ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ជ្រាប​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវការ​របស់​ទាំង​នេះ​

31 ប៉ុន្ដែ​ចូរ​ស្វែងរក​នគរ​របស់​ព្រះអង្គ​ចុះ​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា។​