29 ដូច្នេះចូរអ្នករាល់គ្នាកុំស្វែងរកតែអ្វីដែលបរិភោគបាន និងផឹកបាន ហើយចូរកុំខ្វល់ខ្វាយឲ្យសោះ
30 ដ្បិតសាសន៍ដទៃនៅលោកិយនេះស្វែងរករបស់ទាំងនេះ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងនេះ
31 ប៉ុន្ដែចូរស្វែងរកនគររបស់ព្រះអង្គចុះ នោះព្រះជាម្ចាស់នឹងបំពេញសេចក្ដីត្រូវការទាំងឡាយរបស់អ្នករាល់គ្នា។
32 ចូរកុំខ្លាចអី ក្រុមដ៏តូចអើយ! ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាពេញចិត្ដប្រគល់នគរនោះឲ្យអ្នករាល់គ្នាហើយ។
33 ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា ហើយចែកទានចុះ ចូរធ្វើថង់ប្រាក់ដែលមិនចេះចាស់សម្រាប់ខ្លួន ជាទ្រព្យសម្បត្ដិមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរចូលមកជិត ឬកណ្ដៀរស៊ីបំផ្លាញទេ
34 ដ្បិតទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្ដរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ។
35 ចូរនៅប្រុងប្រៀបខ្លួន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នាឆេះជានិច្ច