43 មានពរហើយ បាវបម្រើណាដែលចៅហ្វាយមកដល់ ហើយឃើញកំពុងធ្វើដូច្នេះ។
44 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងតែងតាំងអ្នកនោះឲ្យមើលខុសត្រូវទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់
45 ប៉ុន្ដែប្រសិនបើបាវបម្រើនោះគិតនៅក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកដល់ណាស់ នោះគាត់ក៏ចាប់ផ្ដើមវាយបាវបម្រើប្រុសស្រីឯទៀតៗ ព្រមទាំងស៊ីផឹកទាល់តែស្រវឹង
46 ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
47 ដូច្នេះបាវបម្រើណាដែលដឹងបំណងរបស់ចៅហ្វាយ ប៉ុន្ដែមិនប្រុងប្រៀបខ្លួនជាស្រេច ឬមិនធ្វើតាមបំណងចៅហ្វាយ នោះនឹងត្រូវវាយច្រើនរំពាត់។
48 អ្នកណាដែលមិនដឹង ហើយបានធ្វើអ្វីមួយសមនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចតួចទេ ដ្បិតអ្នកណាដែលគេឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ ឯអ្នកណាដែលគេមានទំនុកចិត្ដច្រើន នោះគេនឹងសុំពីអ្នកនោះរឹតតែច្រើនដែរ។
49 ខ្ញុំមកដើម្បីនាំភ្លើងមកផែនដីនេះ ហើយខ្ញុំចង់បានណាស់ បើភ្លើងនោះបានដុតឆេះរួចហើយ