16 ឯស្ដ្រីនេះវិញ ជាកូនចៅរបស់លោកអ័ប្រាហាំដែលអារក្សសាតាំងបានចងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃសប្ប័ទទេឬ?»
17 ពេលព្រះអង្គមានបន្ទូលដូច្នេះ ពួកអ្នកប្រឆាំងនឹងព្រះអង្គទាំងអស់ក៏អាម៉ាស់មុខ ប៉ុន្ដែបណ្ដាជនទាំងអស់វិញ មានចិត្ដអរសប្បាយនឹងកិច្ចការដ៏ប្រសើរទាំងឡាយដែលព្រះអង្គបានធ្វើ។
18 ព្រះអង្គក៏មានបន្ទូលដូច្នេះថា៖ «តើនគរព្រះជាម្ចាស់ប្រៀបដូចជាអ្វី ហើយខ្ញុំគួរប្រៀបធៀបនគរនោះទៅនឹងអ្វី?
19 គឺប្រៀបដូចជាគ្រាប់មូតាមួយគ្រាប់ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនដំណាំរបស់គាត់ ពេលវាដុះធំឡើង ក៏ត្រលប់ជាដើមឈើមួយដើម ហើយសត្វស្លាបហើរលើអាកាសបានរស់នៅតាមមែករបស់វា»
20 រួចព្រះអង្គក៏មានបន្ទូលទៀតថា៖ «តើខ្ញុំគួរប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី?
21 គឺប្រៀបដូចជាមេនំប៉័ងដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។
22 ព្រះអង្គក៏ធ្វើដំណើរទាំងបង្រៀនពីក្រុងមួយទៅក្រុងមួយ ពីភូមិមួយទៅភូមិមួយ ហើយក៏បន្ដដំណើរទៅក្រុងយេរូសាឡិម