31 នៅពេលជាមួយគ្នានោះ អ្នកខាងគណៈផារិស៊ីខ្លះបានចូលមកជិត ទូលព្រះអង្គថា៖ «សូមលោកចាកចេញពីទីនេះទៅ ដ្បិតស្ដេចហេរ៉ូឌចង់សម្លាប់លោក»។
32 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍ ខ្ញុំបណ្ដេញអារក្ស ទាំងប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក ហើយខ្ញុំនឹងបានសម្រេចនៅថ្ងៃទីបី
33 ដូច្នេះហើយសម្រាប់ខ្ញុំ ខ្ញុំត្រូវបន្ដធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែក ពីព្រោះមិនអាចឲ្យអ្នកនាំព្រះបន្ទូលណាម្នាក់ស្លាប់នៅក្រៅក្រុងយេរូសាឡិមទេ។
34 ឱ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ហើយបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ
35 មើល៍ ផ្ទះរបស់អ្នករាល់គ្នាត្រូវបានទុកចោល ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ រហូតដល់ពេលមួយដែលអ្នករាល់គ្នានិយាយថា សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់»។