10 ដូច្នេះពេលគេអញ្ជើញអ្នកទៅបរិភោគអាហារ ចូរអង្គុយនៅកន្លែងខាងក្រោយបំផុត ដើម្បីពេលណាអ្នកដែលអញ្ជើញអ្នកមកដល់ គាត់នឹងប្រាប់អ្នកថា សម្លាញ់អើយ! សូមឡើងមកកន្លែងកិត្ដិយស នោះអ្នកមុខជាខ្ពស់មុខនៅចំពោះមុខភ្ញៀវទាំងឡាយដែលអង្គុយរួមតុជាមួយអ្នកមិនខាន
11 ដ្បិតអ្នកណាលើកតម្កើងខ្លួន នឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួន នឹងត្រូវលើកតម្កើងវិញ»។
12 ព្រះអង្គបានមានបន្ទូលទៅអ្នកដែលអញ្ជើញព្រះអង្គដែរថា៖ «ពេលអ្នករៀបចំជប់លៀងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ចូរកុំអញ្ជើញមិត្ដភក្ដិ បងប្អូន សាច់ញាតិ ឬអ្នកជិតខាងរបស់អ្នកដែលជាអ្នកមានឡើយ ក្រែងលោពួកគេនឹងអញ្ជើញអ្នកដូច្នេះដែរ ហើយវាក៏ត្រលប់ជាការតបស្នងចំពោះអ្នកវិញ។
13 ប៉ុន្ដែពេលអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញអ្នកក្រ មនុស្សពិការ មនុស្សខ្វិន និងមនុស្សខ្វាក់វិញ
14 នោះអ្នកនឹងមានពរហើយ ព្រោះពួកគេសងអ្នកវិញមិនបានឡើយ ដូច្នេះអ្នកនឹងទទួលការតបស្នងនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
15 ពេលឮសេចក្ដីទាំងនេះ ភ្ញៀវម្នាក់ក្នុងចំណោមពួកភ្ញៀវអង្គុយរួមតុជាមួយព្រះអង្គបានទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគអាហារនៅក្នុងនគរព្រះជាម្ចាស់»
16 តែព្រះអង្គបានមានបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបចំពិធីជប់លៀងពេលល្ងាចដ៏ធំមួយ ហើយគាត់បានអញ្ជើញភ្ញៀវជាច្រើន