លូកា 14:16-22 KCB

16 តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មាន​បុរស​ម្នាក់​រៀបចំ​ពិធី​ជប់​លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយ​ ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​

17 លុះ​ដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច​ គាត់​បាន​ចាត់​បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ សូម​អញ្ជើញ​មក​ ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ!​

18 ប៉ុន្ដែ​ភ្ញៀវ​ទាំង​អស់​បាន​ចាប់ផ្ដើម​ដោះសា​បន្ដ​បន្ទាប់​គ្នា​ គឺ​អ្នក​ទី​មួយ​ប្រាប់​បាវបម្រើ​នោះ​ថា​ ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ​កន្លែង​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យខ្ញុំ​ផង។​

19 ម្នាក់​ទៀត​ប្រាប់​ថា​ ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​សាកទឹម​ពួកវា​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង​

20 ម្នាក់​ផ្សេង​ទៀត​បាន​ប្រាប់​ថា​ ខ្ញុំ​ទើប​តែ​រៀបការ​ប្រពន្ធ​ហើយ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។​

21 កាល​បាន​មក​ដល់​ហើយ​ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំង​នេះ​ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ ហើយ​ចូរ​នាំ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។​

22 បន្ទាប់​មក​ បាវបម្រើ​នោះ​បាន​ប្រាប់​ថា​ លោក​ម្ចាស់​ អ្វី​ដែល​លោក​បាន​បង្គាប់​ បាន​ធ្វើ​រួច​ហើយ​ ប៉ុន្ដែ​នៅ​មាន​កន្លែង​សល់​ទៀត​