18 ប៉ុន្ដែភ្ញៀវទាំងអស់បានចាប់ផ្ដើមដោះសាបន្ដបន្ទាប់គ្នា គឺអ្នកទីមួយប្រាប់បាវបម្រើនោះថា ខ្ញុំបានទិញចម្ការមួយកន្លែង ហើយខ្ញុំត្រូវទៅមើលចម្ការ សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង។
19 ម្នាក់ទៀតប្រាប់ថា ខ្ញុំបានទិញគោប្រាំនឹម ហើយខ្ញុំត្រូវទៅសាកទឹមពួកវា សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង
20 ម្នាក់ផ្សេងទៀតបានប្រាប់ថា ខ្ញុំទើបតែរៀបការប្រពន្ធហើយ ដូច្នេះខ្ញុំមិនអាចទៅបានទេ។
21 កាលបានមកដល់ហើយ បាវបម្រើនោះក៏ជម្រាបចៅហ្វាយគាត់ពីសេចក្ដីទាំងនេះ ពេលនោះម្ចាស់ដំណាក់ខឹងណាស់ ក៏ប្រាប់ទៅបាវបម្រើរបស់គាត់ថា ចូរចេញទៅតាមផ្លូវទាំងធំទាំងតូចក្នុងក្រុងជាប្រញាប់ ហើយចូរនាំអ្នកក្រ មនុស្សពិការ មនុស្សខ្វាក់ និងមនុស្សខ្វិនមកទីនេះចុះ។
22 បន្ទាប់មក បាវបម្រើនោះបានប្រាប់ថា លោកម្ចាស់ អ្វីដែលលោកបានបង្គាប់ បានធ្វើរួចហើយ ប៉ុន្ដែនៅមានកន្លែងសល់ទៀត
23 ចៅហ្វាយក៏ប្រាប់ទៅបាវបម្រើនោះថា ចូរចេញទៅតាមផ្លូវ និងច្រកនានា ហើយតឿនឲ្យពួកគេមក ដើម្បីឲ្យបានពេញដំណាក់របស់ខ្ញុំ
24 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមពួកអ្នកដែលបានអញ្ជើញរួចហើយ នោះគ្មានអ្នកណាម្នាក់នឹងបានភ្លក់អាហារពេលល្ងាចរបស់ខ្ញុំឡើយ!»