លូកា 14:19-25 KCB

19 ម្នាក់​ទៀត​ប្រាប់​ថា​ ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​សាកទឹម​ពួកវា​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង​

20 ម្នាក់​ផ្សេង​ទៀត​បាន​ប្រាប់​ថា​ ខ្ញុំ​ទើប​តែ​រៀបការ​ប្រពន្ធ​ហើយ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។​

21 កាល​បាន​មក​ដល់​ហើយ​ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំង​នេះ​ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ ហើយ​ចូរ​នាំ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។​

22 បន្ទាប់​មក​ បាវបម្រើ​នោះ​បាន​ប្រាប់​ថា​ លោក​ម្ចាស់​ អ្វី​ដែល​លោក​បាន​បង្គាប់​ បាន​ធ្វើ​រួច​ហើយ​ ប៉ុន្ដែ​នៅ​មាន​កន្លែង​សល់​ទៀត​

23 ចៅហ្វាយ​ក៏​ប្រាប់​ទៅ​បាវបម្រើ​នោះ​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ និង​ច្រក​នានា​ ហើយ​តឿន​ឲ្យ​ពួកគេ​មក​ ដើម្បី​ឲ្យ​បាន​ពេញ​ដំណាក់​របស់​ខ្ញុំ​

24 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​អញ្ជើញ​រួច​ហើយ​ នោះ​គ្មាន​អ្នកណា​ម្នាក់​នឹង​បាន​ភ្លក់​អាហារ​ពេល​ល្ងាច​របស់​ខ្ញុំ​ឡើយ!»​

25 ពេល​ស្ដេច​មួយអង្គ​ទៅ​ច្បាំង​ជាមួយ​ស្ដេច​មួយ​អង្គ​ទៀត​ តើ​គាត់​មិន​អង្គុយ​ពិចារណា​ជាមុន​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​ ទ័ព​មួយ​ម៉ឺន​នាក់​របស់​គាត់​អាច​តទល់​ជាមួយ​ទ័ព​ពីរ​ម៉ឺន​នាក់​ដែល​កំពុង​មក​ច្បាំង​នោះ​បាន?​