24 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមពួកអ្នកដែលបានអញ្ជើញរួចហើយ នោះគ្មានអ្នកណាម្នាក់នឹងបានភ្លក់អាហារពេលល្ងាចរបស់ខ្ញុំឡើយ!»
25 ពេលស្ដេចមួយអង្គទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនោះបាន?
26 «បើអ្នកណាមកឯខ្ញុំ ដោយមិនស្អប់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងសូម្បីតែជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ
27 ហើយអ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះក៏មិនអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ
28 ដ្បិតក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាចង់សង់ប៉មមួយ តើមិនអង្គុយគិតជាមុនអំពីការចំណាយទេឬអី ដើម្បីឲ្យដឹងថាមានគ្រប់គ្រាន់នឹងធ្វើឲ្យរួចរាល់ឬអត់?
29 ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចធ្វើរួចរាល់បាន មនុស្សគ្រប់គ្នាដែលឃើញនឹងចាប់ផ្ដើមចំអកឲ្យជាមិនខាន
30 ទាំងនិយាយថា អ្នកនេះចាប់ផ្ដើមសាងសង់បាន ប៉ុន្ដែមិនអាចធ្វើរួចរាល់។