28 ដ្បិតក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាចង់សង់ប៉មមួយ តើមិនអង្គុយគិតជាមុនអំពីការចំណាយទេឬអី ដើម្បីឲ្យដឹងថាមានគ្រប់គ្រាន់នឹងធ្វើឲ្យរួចរាល់ឬអត់?
29 ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចធ្វើរួចរាល់បាន មនុស្សគ្រប់គ្នាដែលឃើញនឹងចាប់ផ្ដើមចំអកឲ្យជាមិនខាន
30 ទាំងនិយាយថា អ្នកនេះចាប់ផ្ដើមសាងសង់បាន ប៉ុន្ដែមិនអាចធ្វើរួចរាល់។
31 ពេលស្ដេចមួយអង្គទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនោះបាន?
32 បើមិនបានទេ ស្ដេចនោះនឹងចាត់ទូតឲ្យទៅសុំចរចារកសន្ដិភាព នៅពេលដែលស្ដេចមួយទៀតនៅឆ្ងាយនៅឡើយ។
33 ដូច្នេះនៅក្នុងចំណោមអ្នកទាំងអស់គ្នា បើមិនលះបង់ទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួនទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
34 អំបិលល្អទេ ប៉ុន្ដែបើអំបិលប្រែជាបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យវាប្រៃវិញបាន?