លូកា 14:3-9 KCB

3 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​អ្នក​ជំនាញ​ច្បាប់​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ?»​

4 ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​គាត់​ឡើង​ ហើយ​ប្រោស​គាត់​ឲ្យ​ជា​ រួច​ក៏​ឲ្យ​គាត់​ចេញ​ទៅ។​

5 បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​កូន​ម្នាក់​ ឬ​គោ​មួយ​ក្បាល​ធ្លាក់​ក្នុង​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ​ តើ​មិន​ស្រង់​វា​ភ្លាមៗ​ទេ​ឬ?»​

6 ពួកគេ​មិន​អាច​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នេះ​បាន​ឡើយ។​

7 កាល​ព្រះអង្គ​សំគាល់​ឃើញ​របៀប​ដែល​ភ្ញៀវ​ជ្រើស​រើស​កន្លែង​កិត្ដិយស​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៅ​ពួកគេ​ថា៖​

8 «ពេល​អ្នកណា​ម្នាក់​អញ្ជើញ​អ្នក​ទៅ​ពិធី​មង្គលការ​ ចូរ​អ្នក​កុំ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​អី​ ក្រែងលោ​អ្នកនោះ​បាន​អញ្ជើញ​អ្នក​មាន​កិត្ដិយស​ជាង​អ្នក​មក​ដែរ។​

9 ពេល​នោះ ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក និង​ភ្ញៀវ​នោះ​នឹង​មក​ប្រាប់​អ្នក​ថា​ សូម​ឲ្យ​កន្លែង​នេះ​ទៅ​គាត់​ នោះ​អ្នក​មុខជា​បាន​កន្លែង​នៅ​ខាង​ក្រោយ​បំផុត​ ទាំង​អាម៉ាស់​មុខ​មិន​ខាន។​