32 បើមិនបានទេ ស្ដេចនោះនឹងចាត់ទូតឲ្យទៅសុំចរចារកសន្ដិភាព នៅពេលដែលស្ដេចមួយទៀតនៅឆ្ងាយនៅឡើយ។
33 ដូច្នេះនៅក្នុងចំណោមអ្នកទាំងអស់គ្នា បើមិនលះបង់ទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួនទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
34 អំបិលល្អទេ ប៉ុន្ដែបើអំបិលប្រែជាបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យវាប្រៃវិញបាន?
35 វាគ្មានប្រយោជន៍អ្វីទៀតឡើយ ទោះជាប្រើសម្រាប់ដី ឬជីក៏ដោយ គឺមានតែបោះចោលទៅក្រៅ។ អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!»