19 កូនមិនស័ក្តិសមនឹងហៅថាជាកូនរបស់លោកឪពុកទៀតទេ សូមឲ្យកូនធ្វើជាអ្នកស៊ីឈ្នួលម្នាក់របស់លោកឪពុកផង!
20 រួចគាត់ក៏ក្រោកឡើងត្រលប់ទៅឯឪពុកវិញ កាលគាត់នៅឆ្ងាយនៅឡើយ នោះឪពុករបស់គាត់បានឃើញគាត់ និងមានចិត្ដអាណិតអាសូរជាពន់ពេក ក៏រត់ទៅឱបថើបគាត់។
21 កូនប្រុសនោះប្រាប់ទៅឪពុកថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក កូនមិនស័ក្តិសមនឹងហៅថាកូនរបស់លោកឪពុកទៀតទេ។
22 ប៉ុន្ដែឪពុកបានប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា ចូរយកអាវដ៏ល្អបំផុតមកបំពាក់ឲ្យកូនរបស់ខ្ញុំជាប្រញាប់ ទាំងបំពាក់ចិញ្ជៀនលើដៃ និងពាក់ស្បែកជើងឲ្យផង
23 ហើយចូរយកកូនគោដែលបានបំប៉នទុកមកកាប់ រួចចូរយើងបរិភោគដោយអរសប្បាយចុះ
24 ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។
25 រីឯកូនប្រុសច្បងរបស់គាត់វិញនៅឯចម្ការ ពេលគាត់មកជិតដល់ផ្ទះ គាត់បានឮសូរតន្ដ្រី និងការរាំរែក