2 ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»
3 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចនេះថា៖
4 «សន្មតថា មានមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយរយ ហើយចៀមមួយបានវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅវាលស្មៅ រួចទៅតាមរកចៀមមួយដែលបានវង្វេងនោះទាល់តែឃើញទេឬ?
5 ពេលរកឃើញហើយ គាត់ក៏លីវាលើស្មាទាំងអរសប្បាយ។
6 កាលបានមកដល់ផ្ទះ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាដោយប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំបានរកឃើញចៀមរបស់ខ្ញុំដែលវង្វេងនោះវិញហើយ។
7 ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្ដីអរសប្បាយយ៉ាងនោះដែរចំពោះមនុស្សបាបម្នាក់បានប្រែចិត្ដ ជាជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្ដ។
8 ឬសន្មតថា ស្ដ្រីម្នាក់មានកាក់ប្រាក់ដប់កាក់ ប៉ុន្ដែបើនាងធ្វើឲ្យបាត់កាក់មួយ តើនាងមិនអុជចង្កៀង បោសផ្ទះ ហើយរកយ៉ាងល្អិតល្អន់រហូតទាល់តែឃើញវិញទេឬ?