25 រីឯកូនប្រុសច្បងរបស់គាត់វិញនៅឯចម្ការ ពេលគាត់មកជិតដល់ផ្ទះ គាត់បានឮសូរតន្ដ្រី និងការរាំរែក
26 គាត់ក៏ហៅបាវបម្រើម្នាក់មកសួរថា តើមានហេតុការណ៍អ្វី?
27 បាវបម្រើនោះប្រាប់គាត់ថា ប្អូនប្រុសរបស់លោកមកវិញហើយ ឪពុករបស់លោកបានកាប់កូនគោដែលបានបំប៉នទុក ព្រោះគាត់បានទទួលកូនមកវិញដោយសុខសាន្ដ។
28 កូនប្រុសច្បងក៏ខឹង ហើយមិនចង់ចូលក្នុងទេ ដូច្នេះឪពុករបស់គាត់បានចេញមកអង្វរគាត់
29 ប៉ុន្ដែគាត់បានឆ្លើយទៅឪពុកថា មើល៍ កូនបានបម្រើលោកឪពុកជាច្រើនឆ្នាំ ហើយមិនដែលមិនស្ដាប់បង្គាប់លោកឪពុកទេ ប៉ុន្ដែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយមិត្តភក្តិរបស់ខ្ញុំទេ
30 ប៉ុន្ដែនៅពេលកូនរបស់លោកឪពុកម្នាក់នេះ ដែលជាអ្នកបំផ្លាញទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ដ្រីពេស្យាមកដល់ លោកឪពុកក៏កាប់កូនគោដែលបំប៉នទុកសម្រាប់វា។
31 ឪពុកក៏ប្រាប់កូននោះវិញថា កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗដែលជារបស់ឪពុកគឺជារបស់កូនហើយ