11 ដូច្នេះបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយនឹងទ្រព្យសម្បត្ដិលោកិយផង តើអ្នកណានឹងទុកចិត្ដអ្នករាល់គ្នាជាមួយទ្រព្យសម្បត្ដិពិតប្រាកដ?
12 ហើយប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយរបស់ទ្រព្យអ្នកដទៃផង តើអ្នកណានឹងឲ្យរបស់ទ្រព្យដែលត្រៀមទុកសម្រាប់អ្នករាល់គ្នាទៅអ្នករាល់គ្នាបាន?
13 គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬក៏ស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត ឯអ្នករាល់គ្នាវិញ មិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ»។
14 កាលពួកអ្នកខាងគណៈផារិស៊ីដែលស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ក៏ចំអកឲ្យព្រះអង្គ
15 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលរាប់ខ្លួនឯងថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជាម្ចាស់ជ្រាបពីចិត្ដអ្នករាល់គ្នា ដ្បិតអ្វីដែលជាទីរាប់អានបំផុតនៅក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមបំផុតនៅមុខព្រះជាម្ចាស់។
16 ដ្បិតគម្ពីរវិន័យ និងអ្នកនាំព្រះបន្ទូលទាំងអស់បានថ្លែងទុកអំពីការនេះរហូតដល់ជំនាន់លោកយ៉ូហាន ប៉ុន្ដែចាប់ពីនោះមក គេប្រកាសអំពីនគរព្រះជាម្ចាស់វិញ ហើយមនុស្សគ្រប់គ្នាកំពុងខំប្រឹងចូលទៅក្នុងនគរនោះ។
17 ផ្ទៃមេឃ និងផែនដីងាយវិនាសទៅជាងការដែលសញ្ញាបន្ដក់ណាមួយនៅក្នុងគម្ពីរវិន័យត្រលប់ជាឥតបានការទៅទៀត។