17 ផ្ទៃមេឃ និងផែនដីងាយវិនាសទៅជាងការដែលសញ្ញាបន្ដក់ណាមួយនៅក្នុងគម្ពីរវិន័យត្រលប់ជាឥតបានការទៅទៀត។
18 អ្នកណាដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់ហើយ ឯបុរសណាដែលរៀបការនឹងស្ត្រីប្ដីលែង នោះក៏ផិតក្បត់ដែរ។
19 មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងក្រណាត់ទេសឯកប្រណិត ហើយរស់នៅសប្បាយរីករាយយ៉ាងរុងរឿងជារៀងរាល់ថ្ងៃ។
20 មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់នៅមាត់ទ្វាររបស់អ្នកមាននោះ។
21 គាត់ចង់ចំអែតពោះដោយកម្ទេចអាហារ ដែលធ្លាក់ពីលើតុរបស់អ្នកមាននោះ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។
22 ក្រោយមកទៀត បុរសក្រីក្រនោះបានស្លាប់ទៅ ហើយពួកទេវតាបាននាំយកគាត់ទៅឯដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ដែរ ហើយគេបានបញ្ចុះគាត់
23 ហើយពេលកំពុងរងទារុណកម្មនៅស្ថាននរក អ្នកមានងើយភ្នែកឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅដើមទ្រូងលោក