6 អ្នកនោះប្រាប់ថា ប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះសរសេរដាក់ថាហាសិបធុងជាប្រញាប់។
7 គាត់សួរម្នាក់ទៀតថា ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ? អ្នកនោះប្រាប់ថា ស្រូវមួយរយហាប។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ ហើយសរសេរដាក់ថាប៉ែតសិប។
8 ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។
9 ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្ដិលោកិយបង្កើតមិត្ដភក្តិសម្រាប់អ្នករាល់គ្នាចុះ ដើម្បីពេលណាទ្រព្យនោះអស់ទៅ នោះពួកមិត្ដភក្ដិអាចស្វាគមន៍អ្នករាល់គ្នាមកក្នុងលំនៅអស់កល្បជានិច្ច។
10 អ្នកណាដែលស្មោះត្រង់ក្នុងការតូច នោះក៏ស្មោះត្រង់ក្នុងការធំដែរ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូច នោះក៏ទុច្ចរិតក្នុងការធំដែរ។
11 ដូច្នេះបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយនឹងទ្រព្យសម្បត្ដិលោកិយផង តើអ្នកណានឹងទុកចិត្ដអ្នករាល់គ្នាជាមួយទ្រព្យសម្បត្ដិពិតប្រាកដ?
12 ហើយប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយរបស់ទ្រព្យអ្នកដទៃផង តើអ្នកណានឹងឲ្យរបស់ទ្រព្យដែលត្រៀមទុកសម្រាប់អ្នករាល់គ្នាទៅអ្នករាល់គ្នាបាន?