លូកា 18:10-16 KCB

10 «មាន​បុរស​ពីរ​នាក់​បាន​ឡើង​ទៅ​ព្រះវិហារ​ដើម្បី​អធិស្ឋាន​ ម្នាក់​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ ឯ​ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធដារ។​

11 អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ថា​ ឱ​ ព្រះជាម្ចាស់​អើយ!​ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ ទុច្ចរិត​ និង​ផិតក្បត់​ ហើយ​ក៏​មិន​ដូច​ជា​អ្នក​ទារ​ពន្ធដារ​នេះ​ដែរ។​

12 ខ្ញុំ​បាន​តម​អាហារ​ពីរដង​ក្នុង​មួយ​សប្ដាហ៍​ ខ្ញុំ​ថ្វាយ​មួយ​ភាគដប់​គ្រប់​របស់​ទាំងឡាយ​ដែល​ខ្ញុំ​រក​បាន។​

13 ឯ​អ្នក​ទារ​ពន្ធដារ​វិញ​បាន​ឈរ​ពី​ចម្ងាយ​ សូម្បី​តែ​ភ្នែក​ក៏​មិន​ហ៊ាន​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ​ គាត់​និយាយ​ទាំង​គក់​ទ្រូង​ថា​ ព្រះជាម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​ផង។​

14 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ពេល​ម្នាក់​នេះ​ទៅ​ដល់​ផ្ទះ​វិញ​ គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ មិន​មែន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​នោះ​ទេ​ ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួននឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួននឹង​ត្រូវ​លើក​តម្កើង​វិញ»។​

15 ពួកគេ​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ដែរ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកវា​ ប៉ុន្ដែ​ពេល​ឃើញ​ដូច្នេះ​ ពួក​សិស្ស​ក៏​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ​

16 ប៉ុន្ដែ​ព្រះយេស៊ូ​ហៅ​ពួកគេ​ដោយ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី!​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​តូចៗ​ទាំង​នេះ​