លូកា 18:22-28 KCB

22 ពេល​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ទាំង​អស់​ដែល​អ្នក​មាន ចែក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​

23 ពេល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ណាស់​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​

24 កាល​ព្រះយេស៊ូ​ឃើញ​គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ដូច្នេះ​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់​

25 ដ្បិត​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​

26 ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

27 ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្វីៗ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ ព្រះជាម្ចាស់​អាច​ធ្វើ​បាន»។​

28 លោក​ពេត្រុស​បាន​ទូល​ថា៖​ «មើល៍​ យើង​បាន​លះបង់​ទ្រព្យ​សម្បត្ដិ​របស់​យើង​ ហើយ​ដើរ​តាម​លោក»​