លូកា 18:32-38 KCB

32 ដ្បិត​ពួកគេ​នឹង​ប្រគល់​លោក​ឲ្យ​ពួក​សាសន៍​ដទៃ​ដើម្បី​ឲ្យ​ពួកគេ​ចំអក​ ធ្វើ​បាប​ ស្ដោះ​ទឹក​មាត់​ដាក់​

33 វាយ​នឹង​ខ្សែ​តី​ ហើយ​សម្លាប់​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​រស់​ឡើង​វិញ»។​

34 ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ទាំង​នេះ​ឡើយ​ ដ្បិត​ព្រះបន្ទូល​នេះ​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ហើយ​ពួកគេ​មិន​យល់​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ទេ។​

35 កាល​ព្រះអង្គ​យាង​ជិត​ដល់​ក្រុង​យេរីខូរ​ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់​កំពុង​អង្គុយ​សុំ​ទាន​នៅ​ចិញ្ចើម​ផ្លូវ​

36 ពេល​ឮ​បណ្ដាជន​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ គាត់​ក៏​សួរ​អំពី​អ្វី​ដែល​កើត​ឡើង​នេះ​

37 ពួកគេ​ប្រាប់​គាត់​ថា៖​ «ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​យាង​កាត់​នេះ»​

38 គាត់​ក៏​ស្រែក​ថា៖​ «ព្រះយេស៊ូ​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង»​