លូកា 19:13-19 KCB

13 កាល​បាន​ហៅ​បាវបម្រើ​ទាំង​ដប់​នាក់​របស់​គាត់​មក​ហើយ​ គាត់​ក៏​ឲ្យ​បា្រក់​ដល់​ពួកគេ​ដប់​មីណា​ និង​បាន​ប្រាប់​ថា​ ចូរ​ប្រកប​របរ​រកស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ។​

14 ប៉ុន្ដែ​ជន​ជាតិ​របស់​គាត់​ស្អប់​គាត់​ ក៏​ចាត់​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​គាត់​ដើម្បី​ប្រាប់​ថា​ យើង​មិន​ចង់​ឲ្យ​ម្នាក់​នេះ​គ្រប់​គ្រង​លើ​យើង​ទេ។​

15 កាល​ទទួល​នគរ​នោះ​ហើយ​ គាត់​ក៏​ត្រលប់​មក​វិញ​ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​បាវបម្រើ​ទាំង​នោះ​មក​ ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យ​ប្រាក់​ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ ពួកគេ​រកស៊ី​ចំណេញ​បាន​អ្វី​ខ្លះ។​

16 អ្នក​ទី​មួយ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ដប់​មីណា។​

17 គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ ប្រសើរ​ណាស់​បាវបម្រើ​ដ៏​ល្អ​អើយ!​ ដោយ​ព្រោះ​អ្នក​ស្មោះត្រង់​ក្នុង​កិច្ចការ​តូច​តាច​ ចូរ​អ្នក​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ដប់​ក្រុង​ចុះ។​

18 អ្នក​ទី​ពីរ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ប្រាំ​មីណា។​

19 គាត់​ប្រាប់​បាវបម្រើ​នោះ​ដែរ​ថា​ ចូរ​អ្នក​គ្រប់​គ្រង​ប្រាំ​ក្រុង​ចុះ។​