36 ពេលព្រះអង្គកំពុងយាងទៅ ពួកគេក៏ក្រាលអាវរបស់ខ្លួននៅលើផ្លូវ។
37 កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ
38 ថា៖ «សូមថ្វាយព្រះពរដល់ស្ដេចមួយអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ចូរមានសេចក្ដីសុខសាន្ដនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត»។
39 ពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលពីក្នុងចំណោមបណ្ដាជនទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមស្ដីឲ្យពួកសិស្សរបស់លោកផង»
40 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀមស្ងាត់ នោះថ្មនឹងស្រែកឡើង»។
41 នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ
42 ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដីដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ