45 ពេលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ក៏ចាប់ផ្ដើមបណ្ដេញពួកអ្នកកំពុងលក់ដូរ
46 ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថា ដំណាក់របស់យើងជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជាសំបុកចោរទៅវិញ»
47 រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ
48 ប៉ុន្ដែពួកគេរកមិនឃើញមធ្យោបាយណាមួយដែលអាចឲ្យពួកគេធ្វើបានសោះ ព្រោះប្រជាជនទាំងអស់កំពុងជក់ចិត្ដស្ដាប់ព្រះអង្គ។