16 ពួកគេក៏ធ្វើដំណើរទៅជាប្រញាប់ ហើយឃើញនាងម៉ារា លោកយ៉ូសែប ព្រមទាំងបុត្រតូចដែលគេកំពុងដាក់ផ្ដេកក្នុងស្នូក។
17 កាលបានឃើញហើយ ពួកគេក៏រៀបរាប់ពីពាក្យដែលទេវតាបានប្រាប់ពួកគេឲ្យដឹងអំពីបុត្រតូចនេះ
18 ឯមនុស្សទាំងអស់ដែលបានស្ដាប់ឮ ក៏នឹកអស្ចារ្យពីសេចក្ដីដែលពួកអ្នកគង្វាលចៀមបានប្រាប់ពួកគេ
19 ប៉ុន្ដែនាងម៉ារាបានរក្សាសេចក្ដីទាំងអស់នេះទុក ហើយពិចារណានៅក្នុងចិត្ដ។
20 ពួកអ្នកគង្វាលចៀមបានវិលទៅវិញ ទាំងថ្វាយសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ដែលពួកគេបានឮ និងបានឃើញដូចដែលទេវតាបានប្រាប់ពួកគេ។
21 លុះគ្រប់ប្រាំបីថ្ងៃសម្រាប់ធ្វើពិធីកាត់ស្បែកបុត្រតូច គេបានដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូ ជាឈ្មោះដែលទេវតាបានដាក់ឲ្យមុនពេលមានកំណើតក្នុងផ្ទៃ។
22 ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិមដើម្បីថ្វាយដល់ព្រះជាម្ចាស់