លូកា 2:3-9 KCB

3 មនុស្ស​គ្រប់គ្នា​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​គេ​រៀងៗ​ខ្លួន​ដើម្បី​ចុះ​ឈ្មោះ​

4 ឯ​លោក​យ៉ូសែប​វិញ​ ក៏​ចេញ​ពី​ក្រុង​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ​ឆ្ពោះ​ទៅ​ភូមិ​មួយ​ជា​ក្រុង​របស់​ស្ដេច​ដាវីឌ​ក្នុង​ស្រុក​យូដា​ ឈ្មោះ​បេថ្លេហិម​ ព្រោះ​គាត់​ជា​សាច់​ឈាម​ និង​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​

5 ដើម្បី​ចុះ​ឈ្មោះ​ជាមួយ​នាង​ម៉ារា​ ជា​គូ​ដណ្ដឹង​របស់​គាត់​ដែល​កំពុង​មាន​ផ្ទៃពោះ។​

6 ខណៈ​ពេល​ដែល​ពួកគេ​នៅ​ទីនោះ​ ក៏​ដល់​ពេល​នាង​គ្រប់​ខែ​សម្រាល​កូន​

7 ហើយ​នាង​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ ជា​កូន​ច្បង​ រួច​បាន​រុំ​នឹង​សំពត់​ដាក់​ផ្ដេក​ក្នុង​ស្នូក​ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ទេ។​

8 នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​នោះ​ មាន​ពួក​អ្នក​គង្វាល​ចៀម​កំពុង​យាម​ចៀម​របស់​ពួកគេ​នៅ​កណ្ដាល​វាល​ទាំង​យប់។​

9 មាន​ទេវតា​មួយ​រូប​របស់​ព្រះអម្ចាស់​បាន​មក​ឈរ​ចំពោះ​មុខ​ពួកគេ​ ហើយ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​បាន​ចាំង​ចែង​ជុំ​វិញ​ពួកគេ ​ដូច្នេះ​ពួកគេ​ក៏​ភ័យ​ខ្លាច​ជាខ្លាំង​