48 កាលឪពុកម្ដាយបានជួបព្រះអង្គហើយ ក៏ភាំងស្មារតី រួចម្ដាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើយ៉ាងដូច្នេះចំពោះឪពុកម្ដាយ មើល៍ ម្ដាយ និងឪពុករបស់កូនបានតាមរកកូនទាំងព្រួយចិត្ដ»។
49 ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។
50 ពួកគេមិនយល់ពាក្យសំដីដែលព្រះអង្គបានមានបន្ទូលទៅពួកគេទេ។
51 បន្ទាប់មក ព្រះអង្គក៏ចុះទៅឯក្រុងណាសារ៉ែតជាមួយឪពុកម្ដាយវិញ ហើយព្រះអង្គបានស្ដាប់បង្គាប់ពួកគេ ឯម៉ារាបានរក្សាហេតុការណ៍ទាំងអស់ទុកក្នុងចិត្ដ។
52 ព្រះយេស៊ូកាន់តែចម្រើនវ័យឡើង ទាំងរូបកាយ និងប្រាជ្ញា ហើយបានជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចិត្ដមនុស្សផង។