13 ម្ចាស់ចម្ការទំពាំងបាយជូរក៏និយាយថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ ប្រហែលជាពួកគេគោរពកូននេះ។
14 ប៉ុន្ដែកាលពួកអ្នកចម្ការឃើញ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ មរតកទាំងអស់នឹងត្រលប់ជារបស់យើងហើយ។
15 ពួកគេក៏បោះកូនប្រុសនោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។ បន្ទាប់មក តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចចំពោះពួកគេ?
16 គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ»
17 ព្រះអង្គក៏មើលទៅពួកគេទាំងមានបន្ទូលថា៖ «ចុះតើសេចក្ដីដែលចែងទុកមកថា ថ្មដែលជាងសំណង់បោះបង់ចោលនោះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុងវិញ មានន័យយ៉ាងដូចម្ដេច?
18 អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។
19 ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យរកចាប់ព្រះអង្គនៅពេលនោះ ព្រោះពួកគេដឹងថា ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនោះ គឺសំដៅលើពួកគេ ប៉ុន្ដែពួកគេខ្លាចប្រជាជន។