លូកា 20:20-26 KCB

20 ដូច្នេះ​ពួកគេ​ក៏​ចាត់​អ្នក​ស៊ើប​ការណ៍​ក្លែង​ជា​អ្នក​សុចរិត​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​បាន​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​ទៅ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធរ​របស់​លោក​អភិបាល។​

21 ពួកគេ​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ យើង​ដឹង​ថា​ លោក​និយាយ​ និង​បង្រៀន​យ៉ាង​ត្រឹមត្រូវ​ ហើយ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ណា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​

22 តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ ត្រឹមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​

23 ពេល​ព្រះអង្គ​ឈ្វេង​យល់​ពី​ល្បិច​កល​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​

24 «ចូរ​បង្ហាញ​កាក់​មួយ​ឌេណារី​ដល់​ខ្ញុំ​ តើ​កាក់​នេះ​មាន​រូប​ និង​ចំណារ​របស់​នរ​ណា?»​ ពួកគេ​ទូល​ថា៖​ «​ព្រះចៅ​អធិរាជ»​

25 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វី​ៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ ឯ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ»​

26 ដូច្នេះ​ពួកគេ​មិន​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​បាន​ឡើយ​ ពួកគេ​នៅ​ស្ងៀម​ស្ងាត់​ ទាំង​នឹក​អស្ចារ្យ​ពី​ចម្លើយ​របស់​ព្រះអង្គ។​