លូកា 20:24-30 KCB

24 «ចូរ​បង្ហាញ​កាក់​មួយ​ឌេណារី​ដល់​ខ្ញុំ​ តើ​កាក់​នេះ​មាន​រូប​ និង​ចំណារ​របស់​នរ​ណា?»​ ពួកគេ​ទូល​ថា៖​ «​ព្រះចៅ​អធិរាជ»​

25 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វី​ៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ ឯ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ»​

26 ដូច្នេះ​ពួកគេ​មិន​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​បាន​ឡើយ​ ពួកគេ​នៅ​ស្ងៀម​ស្ងាត់​ ទាំង​នឹក​អស្ចារ្យ​ពី​ចម្លើយ​របស់​ព្រះអង្គ។​

27 ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ខ្លះ​ ដែល​និយាយ​ជំទាស់​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​សួរ​ព្រះអង្គ​ថា៖​

28 «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បងប្រុស​របស់​អ្នកណា​ម្នាក់​មាន​ប្រពន្ធ​ហើយ​ ប៉ុន្ដែ​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

29 ឥឡូវ​នេះ​ មាន​បងប្អូន​ប្រុស​ប្រាំពីរ​នាក់​ បងប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ប៉ុន្ដែ​បាន​ស្លាប់​ទៅ​គ្មាន​កូន​សោះ​

30 ប្អូន​ប្រុស​ទី​ពីរ​