លូកា 20:37-43 KCB

37 សូម្បីតែ​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​នៅ​ត្រង់​គុម្ព​បន្លា​ដែរ​ ពី​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ គឺ​ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​ ព្រះ​របស់​អ័ប្រាហាំ​ ព្រះ​របស់​អ៊ីសាក​ និង​ព្រះ​របស់​យ៉ាកុប​

38 ដូច្នេះ​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់​ ព្រោះ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ដោយសារ​ព្រះអង្គ»។​

39 ពួក​គ្រូ​វិន័យ​ខ្លះ​បាន​ឆ្លើយ​ថា៖​ «លោក​គ្រូ​ លោក​និយាយ​បាន​ល្អ​ណាស់»​

40 ហើយ​ពួកគេ​មិន​ហ៊ាន​សួរ​ព្រះអង្គ​អំពី​អ្វី​ទៀត​ឡើយ។​

41 ព្រះយេស៊ូ​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​ដូចម្ដេច​បាន​ជា​ពួកគេ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជពង្ស​ដាវីឌ​ដូច្នេះ?​

42 ដ្បិត​ដាវីឌ​និយាយ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​

43 រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក។​