5 ពួកគេក៏ពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
6 ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល»
7 ពួកគេក៏ទូលឆ្លើយថា៖ «មិនដឹងមកពីណាទេ»
8 ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី»។
9 ព្រះអង្គចាប់ផ្ដើមមានបន្ទូលប្រាប់ប្រជាជនពីរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅអស់រយៈពេលយ៉ាងយូរ។
10 លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីឲ្យពួកគេចែកផលនៃចម្ការទំពាំងបាយជូរដល់គាត់ ប៉ុន្ដែពួកអ្នកចម្ការបានវាយបណ្ដេញបាវនោះឲ្យមកវិញដោយដៃទទេ។
11 គាត់ក៏បន្ដចាត់បាវបម្រើម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានវាយបាវបម្រើនោះ ទាំងប្រមាថទៀតផង ហើយបណ្ដេញឲ្យមកវិញដោយដៃទទេ។