22 ពីព្រោះថ្ងៃទាំងនេះជាថ្ងៃនៃសេចក្ដីសងសឹក ដើម្បីធ្វើឲ្យសេចក្ដីទាំងអស់ដែលបានចែងទុកមកបានសម្រេច។
23 ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់នៅគ្រានោះ ព្រោះសេចក្ដីទុក្ខព្រួយដ៏សម្បើមនឹងមាននៅលើទឹកដីនេះ ហើយកំហឹងក៏ធ្លាក់លើប្រជាជននេះ
24 ពួកគេនឹងដួលស្លាប់ដោយមុខដាវ ហើយត្រូវនាំយកជាឈ្លើយទៅគ្រប់ជាតិសាសន៍ទាំងអស់ ឯក្រុងយេរូសាឡិមវិញ នឹងត្រូវសាសន៍ដទៃជាន់ឈ្លីរហូតដល់ពេលវេលារបស់ពួកគេត្រូវបានបញ្ចប់។
25 នឹងមានទីសំគាល់នៅក្នុងដួងអាទិត្យ លោកខែ និងផ្កាយ ហើយជនជាតិនានានៅលើផែនដីនេះនឹងមានសេចក្ដីថប់បារម្ភ ទាំងទ័លប្រាជ្ញាដោយសារសំឡេងសន្ធឹកសមុទ្រ និងទឹករលក
26 មនុស្សនឹងស្រយុតចិត្ដដោយសារការភ័យខ្លាច និងការទន្ទឹងរង់ចាំហេតុការណ៍ដែលនឹងកើតឡើងនៅលើពិភពលោក ដ្បិតអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ
27 ពេលនោះពួកគេនឹងឃើញកូនមនុស្សយាងមកនៅលើពពកប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
28 នៅពេលហេតុការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាក្រោកឈរ ងើយក្បាលរបស់អ្នករាល់គ្នាឡើង ព្រោះសេចក្ដីប្រោសលោះសម្រាប់អ្នករាល់គ្នាជិតមកដល់ហើយ»។