39 កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។
40 ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»
41 រួចព្រះអង្គក៏ចេញពីពួកគេចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់ អធិស្ឋានថា៖
42 «ឱព្រះវរបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកពែងនេះចេញពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំទ្បើយ គឺតាមព្រះអង្គវិញ»
43 នោះមានទេវតាពីស្ថានសួគ៌បានលេចមកឯព្រះអង្គ ដើម្បីចម្រើនកម្លាំងឲ្យព្រះអង្គ
44 ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាមកំពុងស្រក់មកលើដី។
45 កាលព្រះអង្គក្រោកពីអធិស្ឋាន ក៏យាងទៅឯពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ដោយព្រោះសេចក្ដីសោកសៅ