51 ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឈប់! ប៉ុណ្ណឹងបានហើយ» រួចព្រះអង្គក៏ពាល់ត្រចៀកនោះ ហើយបានប្រោសគាត់ឲ្យជាវិញ។
52 ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកដែលបានមកទាស់នឹងព្រះអង្គ ពួកសម្ដេចសង្ឃ ពួកប្រធានឆ្មាំព្រះវិហារ និងពួកចាស់ទុំថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមានទាំងដាវ និងដំបងដូច្នេះ?
53 ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃក្នុងព្រះវិហារ អ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ ប៉ុន្ដែឥឡូវនេះជាពេលវេលារបស់អ្នករាល់គ្នា និងជាសិទ្ធិអំណាចនៃសេចក្ដីងងឹត»។
54 ពួកគេក៏ចាប់ព្រះអង្គបណ្ដើរទៅផ្ទះរបស់សម្ដេចសង្ឃម្នាក់ ហើយលោកពេត្រុសបានដើរតាមពីចម្ងាយ។
55 ពេលពួកគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយ ក៏អង្គុយចុះជុំគ្នា ឯលោកពេត្រុសក៏នៅក្នុងចំណោមពួកគេដែរ។
56 កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ»
57 ប៉ុន្ដែគាត់បដិសេធថា៖ «នែនាង! ខ្ញុំមិនស្គាល់ម្នាក់នោះទេ»។