60 ប៉ុន្ដែលោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម
61 ព្រះអម្ទាស់បានងាកមកមើលលោកពេត្រុស គាត់ក៏នឹកឃើញពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រាប់គាត់ថា ថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។
62 គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។
63 ពួកមនុស្សដែលកំពុងយាមព្រះយេស៊ូបានចំអកឲ្យព្រះអង្គទាំងវាយដំ
64 និងបានបិទមុខព្រះអង្គ ហើយសួរថា៖ «ទាយទៅមើល៍ តើអ្នកណាវាយឯង?»
65 ហើយពួកគេបាននិយាយពាក្យប្រមាថដល់ព្រះអង្គជាច្រើនទៀត។
66 លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖